ប្រវត្តិកំណាព្យខ្មែរ - wat ketanak
Headlines News :
Home » » ប្រវត្តិកំណាព្យខ្មែរ

ប្រវត្តិកំណាព្យខ្មែរ

Written By kkaba on Sunday 20 January 2013 | 04:35

ក្នុងសៀវភៅមេកាព្យរបស់លោកអៀងសាយ  បញ្ជាក់ថាមេកាព្យ​ទាំងអស់មាន៤៦មេ និង មាន វិធីសូត្រ​ប្រមាណ​ជា៥៤បែបដែរ។
ពាក្យថាកំណាព្យ ប្រហែលមានន័យមកពីពាក្យថាកាព្យ ដែលគេ និយមហៅថាកាព្យ​ឃ្លោង តែតាមប្រសាសន៍ របស់ឯក ឧត្តមជ័យ ចាប រដ្ឋលេខាធិការក្រសួងអប់រំ និង ជាអ្នកនិពន្ធបទទូកត្នោតថា កាព្យឃ្លោងគឺមានន័យ ថា ការនិយាយមិនចំ ការនិយាយបញ្ឆិត បញ្ឆៀង ឃ្លោងមានន័យថា ឃ្លេងឃ្លោង មិនចំពោះ។ដូច្នេះ កំណាព្យ នេះ មានន័យមកពីពាក្យថាកាព្យឃ្លោងនេះឯង។
កំណាព្យខុសពីចម្រៀង កំណាព្យអាចយកធ្វើជាចម្រៀងបាន តែចម្រៀងមិនអាចយក​មកធ្វើជាកំណាព្យបាន ទេ។កំ ណាព្យ ខុសគ្នាផងដែរជាមួយនឹងកម្រងកែវ។

មនុស្សខ្មែរមួយចំនួន យល់ច្រឡំថា កម្រងកែវគឺជាកំណាព្យ ដែលធាតុពិតវាពុំមែននោះ ទេ។កម្រងកែវ គឺជា ពាក្យរាយមួួបែប ដែល គេតែងតែនិយាយ និង សរសេរតាមបែប មួយ ដែលប្រហែលជាប្រទេសដទៃគ្មាន។ ចំពោះចម្រៀងរបស់ខ្មែរមួយចំនួន គឺគេយកចេញពីសិល្បៈ កំណាព្យនេះឯង ដែលភាគ ច្រើនគឺបទពាក្យប្រាំពីរ ពាក្យប្រាំបី និងពាក្យប្រាំបួនជាដើម។ កំណាព្យខ្មែរ មានដើមកំណើតតាំងពីបុរមបុរាណ ឬតាំងពីការកកើតទឹកដី នៃនគរគោក ធ្លកមកម៉្លេះ។ កំណាព្យ គឺជាឧបករណ៍ ដែលដូនតាខ្មែរយើងរាប់សិបជំនាន់យក​មកធ្វើជា​មធ្យោបាយក្នុងការចង ក្រងប្រវត្តិ សាស្រ្តរបស់ ខ្មែរពីសម័យបុរាណនោះមកដែរ។ប៉ុន្តែ រហូតមកដល់ពេលសព្វថ្ងៃឆ្នាំ២០១១នេះ ចលនាកាសរសេរ ឬសូត្រកំណាព្យហាក់​ពុំត្រូវ បានគេនឹកឃើញ ក្រៅតែអំពីកម្មវិធីក្នុងទូរទស្សន៍មួយចំនួន ដែលផ្សព្វផ្សាយតែ​ផ្នែកតូចមួយនៃកំណាព្យប៉ុណ្ណោះ។
ជាយូរលង់ណាស់មកហើយ ការចងក្រងឯកសារ ឬការនិពន្ធ ពណ៌​នាអំពីអ្វីផ្សេងៗ របស់ ខ្មែរ គឺខ្មែរយើងតែងតែ សរសេរជាកំណាព្យ ហើយ ចំពោះរឿងនិទាន ឬរឿងប្រឌិត​នានា ក៏គេសរសេរជា កំណាព្យដែរ ដែលភាសាអ្នក និពន្ធហៅថា ប្រលោមកំណាព្យ។ តាមសៀវភៅមេកាព្យរបស់លោកសាស្រ្តាចារ្យអៀង សាយ បាន សរសេរបែងចែកមេកាព្យជាពីរ ដោយមួយជា មេកាព្យ ដែលមាន បែបបទល្អត្រឹមត្រូវ ឯមួយផ្នែកទៀត ជាមេកាព្យ ដែលមិនមាន​លក្ខណៈល្អគ្រប់គ្រាន់ និង មានលំនាំស្រដៀងៗគ្នា។មេកាព្យផ្នែក​ទីមួយមាន៣២មេ ក្នុងនោះមាន ១.បទកាក គតិ ២.បទព្រហ្មគីតិ ៣.បទពុំ នោល ៤.បន្ទោលកាក ៥.បទភូជង្គលីលា . ៦ បទពាក្យ៧ ៧.បទនមោ ៨.ក.ខ ៩.បទគោព័ទ្ធស្នឹង ១០.បទនាគគៀវក្រវាត់ ១១.បទ​អក្សរសង្វាស ១២.បទ កង្កែបលោតកណ្តាលស្រះ ១៣.បទ អក្សរលូន ១៤.បទ​ថយក្រោយ ១៥.បទ ពាក្យ៨ ១៦.បទ នាគបរិព័ទ្ធ១៧.បទ​ ត្រីពិធព័ន្ធ ១៨.បទ នាគរាជប្លែងរិទ្ធ ១៩.បទ ពាក្យ៩ ២០.បទ ផ្កាឈូករីក ២១.បទ ក្របចក្កវាឡ ២២.បទ​រលកខ្ទប់ច្រាំង ២៣.បទ កង្កែបលោតស្លាក់ពេជ្យ ២៤.បទ សារថីទាញរថ ២៥.បទ សឹង្ហតោលេងកន្ទុយ ២៦.បទ ពាក្យ១០ ២៧.បទ ត្រឡាចឡើងទ្រើង ២៨.បទ ពាក្យ១១ ២៩.បទ ឆ័ត្របីជាន់ ៣០.បទ ជាប់ទង ៣១.បទ មករខ្ជាក់កែវ ៣២.បទ កង្កែមលោតលើគោក។
ចំណែកផ្នែកទីពីរមាន១៤មេ ដូចតទៅនេះ ១.បទ សបាត់សប៉ឹង ២.បទពស់លេបកន្ទុយ ៣.បទសាឡាបលន ៤.បទ ព្រះច័ន្ទ​បាំង​ឆ័ត្រ ៥.បទ វង្សវិចិត្រ ៦.បទ កង្កែមលោតផ្ទាត់ ខ្ចៅ ៨.បទ យុត្តិភ័ង្គ ៩។បទ រមាំងដើរព្រៃ ១០.បទសហរា ១១.បទ សត្វកាងស្លាប ១២.បទវិវិធមាលី ១៣.បទ សោទិនវិសាល ១៤.បទ សុក្រទិន​វិសាល។ នៅក្នុងឯកសារនេះដែរ ពុំឃើញមានបទបត្យាវដ្ត បទពាក្យបួន និង បទឥន្រ្ទជិតទេ។
ប្រភព៖http://khmersme.wordpress.com/2011/01/06/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%80%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%96%E1%9F%92%E1%9E%99%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Translate

 
Address : | Wat ketanak | Khmer Kampuchea Krom
42 Wynyard Rossmore Ave NSW 2557 Australia
Copyright © 2012. wat ketanak - All Rights Reserved
KHMER KROM AND AUSTRALIA BUDDHIST ASSOCIATION Inc