ប្រជុំកងធម៌ - wat ketanak
Headlines News :
Home » , » ប្រជុំកងធម៌

ប្រជុំកងធម៌

Written By kkaba on Saturday 19 January 2013 | 20:26

ទុក ពួក ២
ធម៌មានឧប្បការះច្រើន២យ៉ាង 
១ សតិ សេចក្តីរលឹក
២សម្បជញ្ញះ សេចក្តីដឹងខ្លួន
សេចក្តីរលឹកមុនការគិត ការធ្វើ ការនិយាយ
ហើយបាន គិត ធ្វើ និយាយ នេះលោកហៅថាសតិ
សេចក្តី ដឹងខ្លួននៅខណះដែលខ្លួនកំពុង គិត ធ្វើ និយាយ ប្រកបសតិ នេះហៅថាសម្បជញ្ញ
ធម៌ជាលោកបាលឫធម៌រក្សាលោក ឫហៅថាទេវធម៌ មាន២យ៉ាង
ហិរិ សេចក្តីខ្មាស់បាប
ឱត្តប្ប សេចក្តីខ្លាចបាប
សេចក្តីខ្មាស់បាបដែលកើតចេញពីការប្រព្រិត្តអាក្រក់ ស្អប់ខ្ពើមការធ្វើអំពើអាក្រក់ ដោយកាយក្តី ដោយវាចាក្តី ដោយចិត្តក្តី
ទាំងនូវទីកំបាំងមុខក្តី នេះលោកហៅថាហិរិ
ការមិនហ៊ានធ្វើនូវអំពើបាប ខ្លាចក្រែងផលរបស់បាប ខ្លាចបាប នេះលោកហៅថា ឱត្តប្បះ
ធម៌សម្រាប់ធ្វើឱ្យល្អមាន២យ៉ាង
ខន្តី សេចក្តីអតធន់
សោរច្ច សេចក្តីស្ងាប់ស្ងៀម
សេចក្តីអត់ធន់ ដោយអនិដ្ធារមណ៍ គឺអារមណ៍ដែលមិនជាទីពេញចិត្តណាមួយឫអត់ធន់តសេចក្តីលំបាកដោយការប្រកបរបរចិញ្ចឹមជីវិត រងារ ក្តៅ សត្វបៀតបៀនជាដើមនេះហៅថាខន្តី
ការចេះធ្វើចិត្តឱ្យបានជ្រះស្រឡះចេញពីរអារមណ៍ដែលមិនជាទីគបចិត្ត ព្យាយាមធ្វើចិត្តឱ្យបានសប្បាយរីករាយ នេះលោកហៅថាសោរច្ចះ
បុគ្គលរកបានដោយកម្រមាន២យ៉ាងគឺ
បុព្វការី បុគ្គលអ្នកបានធ្វើឧប្បការមុន
កតញ្ញូកតវេទី បុគ្កលអ្នកដឹងឧប្បការហើយធ្វើតបវិញ
បុគ្កលដែលប្រកបដោយអវិជ្ជា គឺគ្របដណ្តប់ទៅដោយសេចក្តីល្ងង់នៅក្នុងចិត្តគិត្តតែពីរប្រយោជន៍ផ្ទាល់ខ្លួនមិនគិតជួយ
ដល់អ្នកដ៏ទៃមិនអាចហៅថាបុព្វការីបានទេ ចំណែកបុគ្គលដែលបានទទួលឧប្បការះហើយក៏ពិបាកនិងធ្វើខ្លួឱ្យទៅជា អ្នកកតញ្ញូកតវេទីដែរទើបលោកហៅថាបុគ្គលរកបានដោយកម្រ
បុព្វការី គឺអ្នកដែលជួយអ្នកដ៏ទៃមុនមាន៤គឺ
ព្រះពុទ្ធ ១ ព្រះមហាក្សត្រ២ មាតាបិតា ៣ គ្រូឧប្បជ្ឈាយ៍ ៤
កតញ្ញូកតវេទី អ្នកដែលរលឹកដល់ឧប្បការះគុណដែលអ្នកដ៏ទៃធ្វើហើយធ្វើតបវិញមាន៤យ៉ាងគឺ
ពុទ្ធបរិស័ទ១ ប្រជានុរាស្ត្រ ២ បុត្រីបុត្រា ៣ សិស្សគណ ៤
តិកះ ពួក៣
រតណ៣យ៉ាង
ព្រះពុទ្ធ១ ព្រះធម៌ ២ ព្រះសង្ឃ ៣
លោកអ្នកបង្រៀនប្រជុំជនឱ្យប្រព្រិត្តល្អដោយ កាយ វាចា ចិត្តតាមព្រះធម្មវិន័យ  ហៅថាព្រះពុទ្ធ
ព្រះធម្មវិន័យដែលជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធហៅថា ព្រះធម៍
អ្នកដែលស្តាប់ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធប្រតិបត្តិតាមហៅថាព្រះសង្ឃ
គុណរបស់ព្រះរតនត្រ័យ
១ ព្រះពុទ្ធទ្រង់ត្រាស់ដឹងនូវព្រះធម៌ហើយមកប្រៀនប្រដៅអ្នកដ៏ទៃឱ្យប្រតិបត្តិតាមត្រាស់ដឹងតាម
២ ព្រះធម៌ជាពាក្យប្រៀនប្រដៅរមែងរក្សាអ្នកប្រតិបត្តិមិនធ្លាកទៅកាន់ទីអាក្រក់
៣ ព្រះសង្ឃលោកអ្នកប្រតិបត្តតាមព្រះធម៌ជាពាក្យប្រៀនប្រដៅរបស់ព្រសម្មាសម្ពុទ្ធហើយបង្រៀនអ្នកដ៏ទៃឱ្យចេះដឹងតាមផង
ឱវាទរបស់ព្រះសម្មាសម្ពុទ្ធ៣យ៉ាង
១ វាចាកអំពើទុច្ចរិតគឺការប្រព្រឹត្តអាក្រក់ដោយកាយ វាចា និង ចិត្ត
២ ប្រកបសុច្ចរិត្ត គឺប្រព្រឹត្តល្អដោយកាយ វាចា និង ចិត្ត
៣ ធ្វចិត្តរបស់ខ្លួនឱ្យបានស្អាតល្អបរិសុទ្ធ គឺការជម្រះចិត្តឱបានជ្រះស្រលាស់ពីរ លោភៈ ទោសៈ មោហៈ
ទិច្ចរិត្ត៣យ៉ាង គឺ
១ ការប្រព្រឹត្តអាក្រក់ដោយកាយហៅថា កាយទុច្ចរិត្ត មានដូចជា សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសកាមគុណមានប្រពន្ធកូនអ្នកដ៏ទៃជាដើម
២ ការប្រព្រឹត្តអាក្រក់ដោយវាចា ហៅថា វចីទុច្ចរិត្ត មានដូចជា ការនិយាយពាក្យអាក្រក់ និយាយញុះញុងអ្នកដ៏ទៃ និយាយកុហក់  និយាយឡេះឡោះឥតប្រយោជន៍ជាដើម
៣ ការប្រព្រឹត្តអាក្រកដោយចិត្ត ហៅថា មនោទុច្ចរិត្ត មានដូចជា ល្មោបចង់បានរបស់អ្នកដ៏ទៃ គិតព្យាបាតអ្នកដ៏ទៃ មានមិច្ឆាទិដ្ធិ គឺយល់ឃើញខុសពីរគន្លងនៃធម៌
សុច្ចរិត្ត៣យ៉ាងគឺ
១ កាយសុច្ចរិត្តប្រព្រឺត្តល្អដោយកាយ
២ វចីសុច្ចរិត្តប្រព្រឺត្តល្អដោយវាចា
៣ មនោសុច្ចរិត្តប្រព្រឹត្តល្អដោយចិត្ត
ឫសគល់នៃអកុសលមូល៣យ៉ាងគឺ
១ លោភៈ ចង់បានរបស់អ្នកដ៏ទៃ
២ ទោសៈ គិតប្រទុស្តរាយអ្នកដ៏ទៃ
៣ មោហៈមានសេចក្តីវង្វេងមិនដឹងខុសត្រូវអាក្រក់ល្អ
ឫសគល់នៃកុសលមូល៣យ៉ាងគឺ
១ អលោភៈ មិនចងបានរបស់អ្នកដ៏ទៃ
២ អទោសៈ មិនគិតប្រទុស្តរាយអ្នកដ៏ទៃ
៣ អមោហៈ មិនវង្វេងមិនដឹងខុសត្រូវ
តិកៈ ពួក៣
រតនៈ៣យ៉ាងគឺ
១ ព្រះពុទ្ធ ២ ព្រះធម៌ ៣ ព្រះសង្ឃ
សប្បុរិសបញ្ញតិ គឺខដែលសប្បុសលោកបញ្ញតិទុក៣យ៉ាងគឺ
១ ទានៈ ចេះលៈបង់ទ្រព្យផ្ទាល់ខ្លួនជួយជាប្រយោជន៏ដល់អ្នកដ៏ទៃ
២ បព្វជាយ គឺការបួសជាឧបាយជួយលៈបង់ការបៀតបៀនគ្នានិងគ្នាបាន
៣ មាតាបិតុឧប្បដ្ធាន គឺចិញចឹមមាតាបិតាឱបានសេចក្តីសុខ
***ពាក្យថាទាន មាន២ យ៉ាង ១ អាមិសទាន បានដល់ការឱ្យបច្ច័យបួនដល់អ្នកដ៏ទៃ ២ ធម្មទាន
បានដល់ការឱ្យធម៌ឫប្រាប់សម្តែង បង្រៀនដល់អ្នកដ៏ទៃ***
បុណ្យកិរិយាវត្ថុ៣ យ៉ាង
១ ទានម័យ បុណ្យសម្រចដោយការឱ្យទាន
២ សីលម័យ បុណ្យសម្រេចដោយការរក្សាសីល
៣ ភាវនាម័យបុណ្យសម្រេចដោយការចម្រើនភាវនា
ចតុកៈ ពួក៤
វុឍ្ឍិ គឺធម៌ជាគ្រឿងចម្រើន ៤យ៉ាង
១ សប្បុរិសំសេវៈ រាប់អានពួកសប្បុរសអ្នកមានការប្រព្រឹត្តដោយ កាយ វាចា និងចិត្ត
២ សទ្ធម្មស្សវនៈ ស្តាប់ពាក្យប្រៀនប្រដៅរបស់លោកអ្នកទាំងអស់នុះ
៣ យោនិសោមនសិការៈ ចេះត្រិៈរិៈរកខុសត្រូវដោយឧបាយដែលត្រឹមត្រូវ
៤ ធម្មានុធម្មបតិបត្តិ ប្រព្រឹត្តប្រតិបត្តិទៅតាមហេតុផលដែលបានត្រិៈរិៈរួចហើយ
ចក្រ គឺធម៌ដែលមានការវិលទៅដូចកង់រទេះមាន៤យ៉ាង
១ បដិរូបទេសវាសៈ នៅក្នុងប្រទេសដ៏សមគួរ
២ សប្បុរិសូបស្សយៈ រាប់អានលោកអ្នកសប្បុរស
៣ អត្តសម្មាបនិធិ   ធ្វើខ្លួនឱ្យបានត្រឹមត្រូវល្អ
៤ បុព្វេកតបុញ្ញតា  ភាវៈជាអ្នកមានបុណ្យបានធ្វើទុកពីរជាតិមុន
អគតិ ការលំអៀងគឺភាពមិនយុត្តិធម៌ ៤ យ៉ាង
១ ឆន្ទាគតិ លំអៀងព្រោះតែការស្រលាញ់
២ ទោសាគតិ លំអៀងព្រោះស្អប់
៣ មោហាគតិ លំអៀងព្រោះវង្វេងមិនដឹងខុសត្រូវ
៤ ភយាគតិ  លំអៀងព្រោះខ្លាច  
បធានៈគឺការព្យាយាម ៤យ៉ាង
១ សំវរបធានៈ គឺការព្យាយាមមិនឱ្យកើតបាបនៅក្នុងខ្លួន
២ បហានបធានៈ គឺការព្យាយាមលះបាបដែលកើតមានហើយ
៣ អនុរក្ខណាបធានៈ គឺការព្យាយាមរក្សាកុសលដែលកើតមានហើយមិនឱ្យបាត់ទៅវិញ
អធិដ្ធានធម៌ គឺធម៌ដែលគួរមានទុកនៅក្នុង សន្តានចិត្ត៤យ៉ាង
១ បញ្ញា ដឹងនូវអ្វីៗគ្រប់យ៉ាង
២ សច្ចៈ ភាពស្មោះត្រង់ ឫមានតែភាពពិត
៣ ចាគៈ លៈបង់វត្ថុដែលជាគ្រឿងជុំពាក់ចិត្ត
៤ ឧប្បសមៈ ស្ងប់ចិត្តពីរវត្ថុជាទីសត្រូវនិងធម៌
ឥទ្ធិបាទ៤យ៉ាង គឺផ្លូវទៅកាន់ការសម្រេចប្រយោជន៍
១ ឆន្ទៈ សេចក្តីពេញចិត្តនូវការងារដែលខ្លួនបានធ្វើ
២ វិរិយៈ សេចក្តីព្យាយាមក្នុងការងារដែលបានធ្វើ
៣ ចិត្តៈ យកចិត្តទុកដាកក្នុងាការងារដែលបានធ្វើ
៤ វិមំសា ត្រិៈរិៈរកហេតុផលនៃការងារដែលបានធ្វើ
គួរធ្វើសេចក្តីមិនប្រមាទឱ្យកើតមាននៅស្ថានទាំង៤គឺ
១ ក្នុងការលៈបង់កាយទុច្ចរិត ប្រព្រឹត្តសុច្ចរិត
២ ក្នុងការលៈបង់វចីទុច្ចរិត ប្រព្រឹត្តវចីសុច្ចរិត
៣ ក្នុងការលៈបង់មនោទុច្ចរិត ប្រព្រឹត្តមនោសុច្ចរិត
៤ ក្នុងការលៈបង់ ការយល់ខុស ប្រព្រឹត្តយកការយល់ត្រូវ
ព្រហ្មវិហារធម៌ គឺធម៌សម្រាប់អ្នកមានគុណធម៌ខ្ពស់ ឫធម៌សម្រាប់អ្នកដឹកនាំគេឫប្រទេសជាតិ មាន៤យ៉ាង
១ មេត្តា សេចក្តីអាណិតស្រលាញ់ចង់ឱ្យគេបានសុខ
២ ករុណា សេចក្តីអាណិតអាសូរដល់អ្នកដ៏ទៃ
៣ មុទិតា សេចក្តីត្រេកអរនៅពេលឃើញគេបានសេចក្តីសុខ
៤ ឧប្បេក្ខា មានចិត្តជាកណ្តាលនៅពេលគេទទួលទុក្ខលំបាក[គឺន័យថាជួយបានយើងក៏ជួយបើ
ជួយមិនបានកុំជេប្រមាទ
ឫមាក់ងាយអ្នកដ៏ទៃឱ្យគេខូចចិត្តបន្ថែមទៀត
Share this article :

2 comments:

  1. ប្រជុំកងធម៌

    ReplyDelete
  2. អគុណច្រើន🙏🙏🙏

    ReplyDelete

Translate

 
Address : | Wat ketanak | Khmer Kampuchea Krom
42 Wynyard Rossmore Ave NSW 2557 Australia
Copyright © 2012. wat ketanak - All Rights Reserved
KHMER KROM AND AUSTRALIA BUDDHIST ASSOCIATION Inc