គិហិប្រតិបត្តិ - wat ketanak
Headlines News :
Home » , » គិហិប្រតិបត្តិ

គិហិប្រតិបត្តិ

Written By kkaba on Tuesday 15 January 2013 | 05:22

កម្មកិលេស គឺ កម្មធ្វើអោយសៅហ្មង ៤ យ៉ាង

១.បាណាតិបាត ការសម្លាប់ជីវិតមនុស្សសត្វ

២.អទិន្នាទា ការលួចយកវត្ថុរបស់អ្នកដ៏ទៃមិនបានអោយដោយ កាយ វាចា ចិត្ត

៣.កាមេសុមិច្ឆាចារា ប្រព្រឹត្តខុសក្នុងកាមគុណ

៤.មុសាសវាទ និយាយកុហក់ បោកប្រាស់

អបាយមុខគឺ ហេតុនៃសេចក្តីវិនាស ៤ យ៉ាង

១.ជាអ្នកលេងស្រី

២. ជាអ្នកលេងសុរា

 ៣. ជាអ្នកលេងល្បែងស៊ីសង

៤ ជាអ្នកសេបគប់មនុស្សអាក្រក់ជាមិត្ត

 ទោស ៤ប្រការនេះបុគ្គលណាប្រព្រឹត្តមានតែនាំមកនូវសេចក្តីវិនាសតែម្យ៉ាងគត់

ទិដ្ធធម្មិកដ្ធប្រយយោជន៏ គឺប្រយោជន៏បច្ចុប្បន្ន ៤ យ៉ាង
១. ឧដ្ធានសម្បទា បានដល់ភាពជាអ្នកឧស្សាហ៍ប្រកបកិច្ចការងារចិញ្ខឹមជីវិត្ត សិក្សារៀនសូត្រជាដើម

២.អារក្ខសម្បទា បានដល់ការរក្សាទ្រព្យសម្បត្តិដែលខ្លួករកបានដោយលំបាកឫរក្សាការរងារដែលមានហើយមិនអោយបាត់បង់ទៅវិញ

៣.កល្យាណមិត្តា បាមដល់ការសេបគប់មិត្តល្អឫអ្នកមានគុណធម៌ខ្ពស់ជាងខ្លួន

៤.សមជីវិតា ការចិញ្ចឹមជីវិត្តទៅតាមលទ្ធភាពដែលខ្លួនមាន

ធម៌ទាំង ៤ ប្រការនេះជាធម៌ប្រកបទៅដោយប្រយោជន៍សុខនូវបច្ចុប្បន្នកាល

សម្បរាយិកត្ថប្រយោជន៍ គឺ ប្រយោជន៍ដើម្បីទៅកាន់បរលោក មាន ៤យ៉ាង

១.សទ្ធាសម្បទា បានដល់ជាអ្នកមានសទ្ធា គឺជឿនូវអ្វីដែលគួរជឿដូចជាការជឿថា បាប បុណ្យមានពិតប្រកដមែន

២.សីលសម្បទា បានដល់ជាអ្នករក្សា កាយ វាចា ចិត្ត អោយបានល្អមិនប្រកបដោយទោស

៣.ចាគសម្បទា បានដល់ការចេះបរិចាគអោយទានដល់ សមណ ព្រាហ្មលោកអ្នកមានសីលជាដើម

៤.បញ្ញាសម្បទា បានដល់ការចេះដឹងបាប បុណ្យ គុណ ទោស អ្វីជាប្រយោជន៍អ្វីមិនជាប្រយោជន៍

ធម៌ទាំង ៤ ប្រការនេះជាធម៌ប្រកបទៅដោយប្រយោជន៍សុខនូវបរលោក

មិត្តបដិរូប គឺមិត្តខ្វះភាពភ័ក្តី៤ យ៉ាង

១.ចូលចិត្តបោកបា្រស់

២.បានតែនិយាយ

៣.ចូលចិត្តប្រចុបប្រចែង

៤.ណែនាំទៅរកតែក្តីវិនាស

ចូលចិត្តបោកបា្រស់ មាន ៤ លក្ខណៈ

១.គិតតែពីចង់បាន

២.ចំណាយតិច តែចង់បានច្រើន

 ៣.ពេលមានអាសន់ទើបជួយការងារមិត្តភ័ក្រ្ត

៤.សេបគប់មិត្តព្រោះឃើញប្រយោជន៍ផ្ទាល់ខ្លួន

បានតែនិយាយមាន៤ លក្ខណៈ

១.យកតែរឿងកន្លទៅមកនិយាយ

២.យកតែរឿងមិនទាន់កើតឡើងមកនិយាយ

 ៣.អោយតែវត្ថុរកប្រយោជន៍ប្រើពុំបាន

៤.និយាយស្តីអ្វីរកជាទីពឹងពុំបាន

ចូលចិត្តប្រចុបប្រចែងមាន ៤ លក្ខណៈ

១.មិនថាអាក្រក់ឫល្អតាមទាំងអស់

២.ធ្វើអ្វីក៏ធ្វើតាម

៣.សរសើរនៅមុខ

៤.និន្ទាពីក្រោយ

ណែនាំទៅរកតែក្តីវិនាសមាន ៤ លក្ខណៈ

១.ណែនាំអោយផឹកស្រា

 ២.ណែនាំអោយដើរលេងពេលយប់

 ៣.ណែនាំអោយដើរលេងឥតប្រយោជន៍

៤.ណែនាំអោយលេងល្បែងស៊ីសង

មិត្តមានភាពភ័ក្តី ៤ យ៉ាង

១.មិត្តមានឧប្បការៈ

២.មិត្តចេះរួមសុខរួមទុក្ខ

៣.មិត្តចេះណែនាំប្រយោជន៍

 ៤.មិត្តស្រលាញ់រាប់អានគ្នាស្មោះស្ម័គ្រ

មិត្តមានឧប្បការៈមាន ៤ លក្ខណៈ

១.ជួយការពារមិត្តពេលភ្លេចភ្លាំង

២.ជួយការពារទ្រព្យសម្បត្តិរបស់មិត្តពេលភ្លេចភ្លាំង

៣.មិត្តមានភ័យអាសន់ពឹងពាក់បាន

៤.ពេលមិត្តមានធុរៈរឿងលុយកាក់អាចជួយបានលើសពីរតម្រូវការតាមសមគួរ

មិត្តចេះរួមសុខរួមទុក្ខមាន ៤ លក្ខណៈ

១.ប្រាប់ទុក្ខរបស់ខ្លួនដល់មិត្ត

២.ជួយបិតបាំងរឿងសម្ងាត់មិត្តមិនអោយបែកធ្លាយ

 ៣.មិនបោះបង់មិត្តពេលជួបវិបត្តិ

៤.សូម្បីតែជីវិត្តក៏អាចលៈបង់ជួយមិត្តបាន

មិត្តចេះណែនាំប្រយោជន៍មាន ៤ លក្ខណៈ

១.ហាមមិនអោយធ្វើអំពើអាក្រក់

២.ណែនាំអោយធ្វើតែអំពើល្អ

៣.អោយស្តាប់នូវអ្វីដែលមិត្តមិនធ្លាប់ស្តាប់

៤.ចង់អុលផ្លូវទៅកាន់សុគតិភព

មិត្តស្រលាញ់រាប់អានគ្នាស្មោះស្ម័គ្រមាន ៤ លក្ខណៈ

១.ទុក្ខទាំងអស់គ្នា

២.សុខទាំងអស់គ្នា

 ៣.ជួយនិយាយការពារមិត្តពេលអ្នកដ៏ទៃនិន្ទាមិត្ត

៤.ទទួលស្គាល់អ្នកដែលសរសើរមិត្ត

សង្គហៈវត្ថុ ៤ យ៉ាង

១.ទានៈ គឺការអោយវត្ថុដែលខ្លួនមានជួយអ្នកដ៏ទៃតាមកាលគួរ

២. បិយវាចា និយាយពាក្យពិរោះស្តាប់

៣.អត្ថចរិយា ធ្វើនូវអ្វីដែលជាប្រយោជន៍ដល់អ្នកដ៏ទៃ

៤.សមានត្តតា ជាអ្នកប្រព្រឹត្តិខ្លួនសំល្មម

សេចក្តីសុខរបស់គ្រហស្រ្ត ៤ យ៉ាង

១.សុខព្រោះមានទ្រព្យ

២.សុខព្រោះការចាយវាយទ្រព្យ

 ៣.សុខព្រោះគ្មានការខ្ចីបុលអ្នកដ៏ទៃ

៤. សុខព្រោះទៅធ្វើការងារដែលគ្មានទោស

សេចក្តីប្រាថ្នារបស់មុនស្សក្នុងលោកបានដោយពិបាក ៤ យ៉ាង

១.ចង់បានទ្រព្យតែខ្ជិលធ្វើការ

២.សុំអោយយសស័ក្តិកើតមានដល់ខ្លួននិងបងប្អូនមិត្តភ័ក្តិ

៣.សុំអោយខ្លួនឯងមានអាយុវែង

៤.ពេលស្លាប់ហើយចង់បានទៅសុគតិភព

ធម៌ដែលជាហេតុអោយសម្រេចសេចក្តីបា្រថ្នា ៤ យ៉ាង

១.សទ្ធាសម្បទា បានដល់ការមានសទ្ធាជឿជាក់

២.សីលសម្បទា បានដល់ការរក្សាសីល

៣.ចាគសម្បទាបានដល់ការបរិចាគទាន

៤.បញ្ញាសម្បទា បានដល់ភាពឈ្លៀសវៃក្នុងរឿងកុសល

ត្រកូលមានទ្រព្យច្រើនមិនអាចតាំងនូវបានយូព្រោះហេតុ ៤ យ៉ាង

១.មិនស្វែងរកទ្រព្យដែលបាត់

២.មិនជួសជុលរបស់ដែលបែកបាក់

 ៣.មិនស្គាល់ប្រមាណក្នុងការបរិភោគ

៤.យកស្រី ឫបុរសអត់លក្ខណ៍ធ្វើជាមេផ្ទះ

អ្នកដែលចង់បានអោយត្រកូលគ្រួសាបានចម្រើនត្រូវជៀសវាងហេតុ ៤ ប្រការនេះជាដាច់ខាត ។

ធម៌សម្រាប់ឃរាវាស ឫគ្រហស្ត្រ ៤ យ៉ាង

១.សច្ចៈ ភាពស្មោះត្រង់

២.ទមៈចេះរម្ងាប់ចិត្តរបស់ខ្លួន

៣.ខន្តី សេចក្តីអត់ធន់

៤.លៈបង់ទ្រព្យផ្ទាល់ខ្លួនជួយដល់អ្នកដ៏ទៃ

ប្រយោជន៍កើតចេញពីរការគ្រប់គ្រងទ្រព្យសម្បត្តិ ៥ យ៉ាង

បានដល់ទ្រព្យដែលបានមកដោយត្រឹមត្រូវតាមគន្លងនៃធម៌

១.អាចចិញ្ចឹមខ្លូនឯង មាតាបិតា បុត្រ ភរិយា អ្នកបំរើ អោយបានសេចក្តីសុខ

២.ជួយមិត្តភ័ក្តិតាមកាលគួរ

៣.ជួយបញ្ជៀសអន្តរាយដែលអាចកើតមានពីរហេតុផ្សេងៗ

៤.ធ្វើពលីកម្ម ៥ យ៉ាង

​          ១.ញាតិពលី សង្គ្រោះញាតិ
          ២.អតិថិពលី ទទួលភ្ញៀវ
          ៣.បុព្វបេតពលី ធ្វើបុណ្យឧទិសដល់អ្នកស្លាប់
          ៤.រាជពលី មានការបង់ពន្ធជួនរដ្ធ
          ៥.ទេវតាពលី ធ្វើបុណ្យឧទិសដល់ទេវតា

៥.បរិចាគទានដល់សមណ ព្រាហ្ម លោកអ្នកមានសីល ទុរគតជន ជាដើម

សីល ៥

១.បាណាតិបាត វេរមណី វាចាកការសម្លាប់ជីវិត្តមនុស្ស សត្វ តូចធំ

២.អទិន្នាទា វេរមណី វាចាកការលួចទ្រព្យអ្នកដ៏ទៃ

៣.កាមេសុ មិច្ឆាចារា វាចាកការប្រព្រឹត្តិខុសក្នុងកាមគុណ

៤.មុសាវាទា វេរមណី វាចាកការពោលពាក្យមិនពិត

៥.សុរាមេរយមជ្ជបមាទដ្ធានា វេរមណី វាចាកការផឹកនូវទឹកស្រវឹង ជក់ថ្នាំញាណជាដើម

មិច្ឆាពានិជ្ជ គឺការលក់របស់មិនប្រកបដោយធម៌ ៥យ៉ាង

១.លក់វត្ថុគ្រឿងប្រហារ

២.ជួញដូរមនុស្ស

៣.ជួញដូរសត្វមានជីវិត្ត

៤.លក់ស្រាគ្រឿងស្រវឹង គ្រឿងញាណ

 ៥.ជួញដូរថ្នាំពិស ថ្នាំពុល

ការជួញដូរទាំង៥យ៉ាងនេះជាបំរាមសម្រាប់ ឧបាសក ឧបាសិកា ពុទ្ធបរិស័ទទូទៅក៏មិនគួរធ្វើដែរ។

គុណសម្បត្តិរបស់ឧបាសកឧបាសិការ ៥យ៉ាង

១.ជាអ្នកប្រកបដោយសទ្ធាជ្រះថា្ល

 ២.មានសីលល្អបរិសុទ្ធិ

៣.មិនជឿមង្គលផ្ញាក់ផ្អើល គឺជឿទៅលើកម្មផលអាក្រក់ល្អ

៤.មិនជាអ្នកស្វែងរកស្រែបុណ្យក្រៅអំពីព្រះពុទ្ធសាសនា

៥ ធ្វើបុណ្យកុសលតែនូវក្នុងព្រះពុទ្ធសាសនា

ឧបាសក ឧបាសិកា ពុទ្ធបរិស័ទគប្បីធ្វើខ្លួនអោយតម្កល់នូវគុណសម្បត្តិ ៥ យ៉ាងនេះហើយលៈបង់គុណវិបត្តិ ៥ ប្រការផ្ទុយពីនេះ។

មាតាបិតាបានទទួលការឧប្បត្ថមដូច្នេះហើយគប្បីសង្គ្រោះបុត្រធីតា ៥ស្ថាន

១.ហាមកូនមិនអោយធ្វើអំពើអាក្រក់

២.បង្រៀនកូនអោយធ្វើសេចក្តីល្អ

៣.ផ្តល់ការសិក្សា

៤.រកស្វាមីភរិយាអោយតាមការគួរ

៥.ផ្តល់ទ្រព្យសម្បត្តិតាសមគួរ


គ្រូឧប្បជ្ឈាយាចារ្យត្រូវជួយណែនាំសិស្សដោយធម៌ ៥ ប្រការ

១.ណែនាំអោយធ្វើល្អ

 ២.បង្រៀនវិជ្ជាល្អៗ

 ៣.មិនបិតបាំងក្បួនតម្រា

 ៤.លើកតម្កើនក្នុងចំណោមមិត្តភ័ក្ត

 ៥ ជួយការពារសិស្សគ្រប់ទីកន្លែង

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Translate

 
Address : | Wat ketanak | Khmer Kampuchea Krom
42 Wynyard Rossmore Ave NSW 2557 Australia
Copyright © 2012. wat ketanak - All Rights Reserved
KHMER KROM AND AUSTRALIA BUDDHIST ASSOCIATION Inc